0

​កម្កាំង​នគរបាល​ខេត្ត​បាត់ដំបង​បង្ក្រាប ហាង​ខារ៉ាអូខេ យីហោ ដឹ​សោន ហ្វា​មីលី​ខេ​ធី​វី ផ្តល់​ទីកន្លែង​ប្រើប្រាស់​ថ្នាំញៀន​ឃាត់​មនុស្ស​៦​នាក់​និង ថ្នាំ​ចំនួន​៣ កូន​ថង់​ទម្ងន់​០,៨៨​ក្រាម

ខេត្ត​បាត់ដំបង ៖ កម្លាំំង នគរបាល​ខេត្ត​បាត់ដំបង លោក ឈឿង គឹម​សុង ទទួល​បញ្ហា​ពី​លោក ស ថេត ស្នងការ អោយ​បង្ក្រាប បង្ក្រាប ហាង​ខារ៉ាអូខេ យីហោ ដឹ​សោន ហ្វា​មីលី​ខេ​ធី​វី ករណី​ផ្តល់​ទីកន្លែង និង​រក្សា​ទុក​គ្រឿងញៀន​ហាមឃាត់​ខុសច្បាប់​ឃាត់ខ្លួន មនុស្ស​៦​នាក់​និង ថ្នាំញៀន​ចំនួន​៣ កូន​ថង់​ទម្ងន់​០,៨៨​ក្រាម សម្ភារ​:​ថ្នាំញៀន  នៅវេលា​ម៉ោង​១១​យប់ ថ្ងៃទី ១០​ខែ​មករា  ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​លោក ឈឿង គឹម​សុង ប្រធាន​ក្រុម បង្ការ បង្ក្រាប បាន​ដឹកនាំ​កំលាំង សហការ​ជាមួយ​
​ករិ​យាល័យ​ប្រឆាំង​គ្រឿងញៀន និង កំលាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស បាន​ចុះ​ប្រត្តិបត្តិការ​បង្ក្រាប ករណី​ផ្តល់​ទីកន្លែង និង រក្សាទុក​គ្រឿងញៀន​ហាមឃាត់​ខុសច្បាប់ ១​ករណី ក្នុង​បទល្មើស​ជាក់ស្តែង​។

​វត្ថុតាង​ចាប់​យក​រួមមាន​៖ ថ្នាំញៀន​ប្រភេទ​កេតា​មីន ( KETAMINE ខេ ) ចំនួន​៣ កូន​ថង់​ទម្ងន់​០,៨៨​ក្រាម  ឧបករណ៍​( ពុម្ភ ) សំរាប់​កែច្នៃ​ថ្នាំញៀន​អ៊ិច​ស្តា​ស៊ី ចំនួន​២  ថ្នាំ​អំពូល Diazepam ចំនួន​២​អំពូល​, ថ្នាំ​គ្រាប់​ZEPAM ចំនួន ១៦​បន្ទះ ដែកកេះ​ចំនួន ៣, គម្រប​ដប​កែច្នៃ​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន ១ បំពង់​ទុយោ​បឺុត​ចំនួន​១​ដុំ​, ថង់​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួន​, ក្រដាស់​អាលុយមីញ៉ូម​ចំនួន ១​ដុំ ។​

​ក្នុង​កិច្ច​ប្រត្តិបត្តិការ​នេះ សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦​នាក់​
១-​ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ 13​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
២-​ឈ្មោះ ថៃ នរ ពិ​ទូ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរឫស្សី​២ ខណ្ឌ​7​មករា រាជធានី​ភ្នំពេញ​។
៣-​ឈ្មោះ ភា ប៊ុនហេង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។
៤-​ឈ្មោះ ហាប់ សុវត្ថិ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។
៥-​ឈ្មោះ អោក រតនៈ​ប៉ុណ្ណិ​កា ភេទ​ស្រី អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹងកក​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។
៦-​ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​បន្ទប់​ជួល ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

​ចំពោះ​ជនសង្ស័យ ៦ នាក់ និង​វត្ថុតាង​ថ្នាំញៀន កម្លាំង​ជុំនាញ​កំពុង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​និតិ​វិធី​ច្បាប់ ៕

 

IMG-20170111-WA0022 IMG-20170111-WA0026

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!