0

ទីតាំង​ល្បែង​ហ្កេម​បាញ់​ត្រី​២​កន្លែង​ដុះ​ស្លែ ត្រូវ កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង​បង្ក្រាប​

ខេត្ត​បាត់ដំបង ៖ ទីតាំង​ល្បែង​ហ្កេម​បាញ់​ត្រី​២​កន្លែង​ដុះ​ស្លែ ដែលមាន​ខ្នងបង្អែក​មន្ត្រីរាជការ មាន​ទីតាំង ទាំង​២​នេះ​ទី​១​ចំណុច​ភោជនីយដ្ឋាន​ហាំង ឡាយ​និង​ទី​២​នៅ​ខាងលិច​តារាង​ប៊ូល​សណ្ឋាគារ​ហូ​លីដេ ក្នុង​ភូមិ​ព្រែក មហាទេព សង្កាត់ ស្វាយប៉ោ ក្រុង -​ខេត្ត​បាត់ដំបង ។​

​ទីតាំង​ហ្គេម​បាញ់​ត្រី​នេះ​ សមត្ថកិច្ច​ប្រដាប់អាវុធ​ជំនាញ​នគរបាល​និង​អាវុធហត្ថ​ស្រាវជ្រាវ​ចង់​បង្ក្រាប​យូរហើយ​មិន​សម្រេច លុះដល់ វេលា ម៉ោង វេលា ១៤​និង​១០​នាទី​ ​ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧​ទើប​បង្ក្រាបបាន ដោយ​មាន​បទបញ្ជា​របស់​ឧត្តមសេនីយ៍ ទោ ស ថេត ស្នងការ​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ដោយ មាន​ការចូលរួម​ដឹកនាំ​ពី លោក ប៉ង់ ចាន់​សុ​យុទ្ធា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលា ដំបូង​ខេត្ត​ដំបង កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​រួម​ជាមួយ​កម្លាំង​នគរបាល​ក្រុម​បង្ការ​បង្ក្រាប​និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង បាត់ដំបង និង​លោក ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​កណ្តាល​យុត្តិធម៌​។​

​ក្នុងករណី​នេះ​បាន​ឃាត់ ខ្លួន​បុរស ចំនួន​0៥​នាក់ ៖  ១-​ឈ្មោះ ស៊ាំ វៃ​ឃឿន អាយុ​២៩​ឆ្នាំ រស់នៅ​សង្កាត់​ស្វាយប៉ោ ក្រុង​និង​ខេត្ត​បាត់ដំបង (​ជា​មេកា​) ។  ២-​ឈ្មោះ សៀ ចាន់ថុល  អាយុ​២៧ ឆ្នាំ រស់នៅ​ភូមិ ឆករ​កា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។  ៣-​ឈ្មោះ យ៉​ត លី អាយុ​៣០​ឆ្នាំ រស់នៅ​វត្ត​លៀប សង្កាត់​ចំការ សំរោង ក្រុង​និង​ខេត្ត​បាត់ដំបង​។ ៤-​ឈ្មោះ ជ័រ មុនី  អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុង​និង​ខេត្ត​ប៉ៃលិន​។ ៥-​ឈ្មោះ ជួន មិត្យ អាយុ​៣៥​ឆ្នាំ  រស់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង និង​ខេត្ត​បាត់ដំបង​។ សំភារៈ​ដែល​ដកហូត​បា​ន​មាន​៖ «​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​០២​ទូ​» ។​

​បច្ចុប្បន្ន​បុរស​សង្ស័យ ទាំង​៥​នាក់​កំពុង​ធ្វើ​ការសាកសួរ ស្រាវជ្រាវ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត  និង​ចាត់ការ បន្ត​តាម​នីតិវិធី​៕

 

IMG-20170110-WA0035 IMG-20170110-WA0030

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!