0

បុរស​៣​នាក់​ស្ត្រី​១​នាក់​និង​ថ្នាំញៀន​ចំ នួន​១០៤​គ្រាប់​ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​កំរៀង​បង្ក្រាបបាន​

​ខេត្ត​បាត់ដំបង ៖ បុរស​សង្ស័យ​៣​នាក់ ស្ត្រី​១​នាក់ និង​ថ្នាំញៀន​ចំនួន​១០៤​គ្រាប់ ព្រមទាំង​វត្ថុតាង​មួ​ចំនួន​ទៀត់​ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​កំរៀង បង្ក្រាបបាន​ ​នៅវេលា​ម៉ោង ៦ ល្ងាច ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៧ នៅ​ចំនុច​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​។​

​លោក ឈុ វឿន មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​កំរៀ​បាន​ឲ្យដឹងថា បុរស​ជនសង្ស័យ ៣ នាក់​ឃាត់ខ្លួន​មាន ទី​១.​ឈ្មោះ ម៉ែន រ៉ាវី  អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​កណ្តាល ឃុំ​ត្រាង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ។ ទី​២ ឈ្មោះ ឆុន សុភាព អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ដូន​ដី​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈ ខេត្ត​កំពង់ចាម ។ ទី​៣ ឈ្មោះ វ៉ាន់ វុទ្ធី អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​។​ទាំង​០៣​នាក់​ខាង​ក្រោម​ជា​អ្នក​ប្រើប្រាស់​(​ជក់​ថ្នាំញៀន​)​។​ស្ត្រី​សង្ស័យ​ម្នាក់ទៀត ឈ្មោះ ស៊ូ ខឿន ភេទ​ស្រី អាយុ​៥១​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ចំណុច​ខាងលើ​(​ជា​ម្ចាស់ផ្ទះ​និង​ជា​អ្នកជួញដូរ​) ។​

​ជនសង្ស័យ​ចំនួន​០៤​នាក់ ដកហូត​បាន​ថ្នាំញៀន​ចំនួន​១០៤​គ្រាប់ ទូរស័ព្ទ​ចំនួន​០៣​គ្រឿង ។​

​បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់ និង​វត្ថុតាង​ថ្នាំញៀន សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​កំរៀង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ៕​

 

IMG-20170109-WA0035 IMG-20170109-WA0042

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!