0

​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវបង្ក្រាប​ឃាត់ខ្លួន ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ និង​ថ្នាំញៀន​៣០​កញ្ចប់​និង​យ៉ាម៉ា​១​គ្រាប់​

ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវបង្ក្រាប​ឃាត់ខ្លួន ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ និង​ថ្នាំញៀន​៣០​កញ្ចប់ និង​យ៉ាម៉ា​១​គ្រាប់​និង​សម្ភារ​:​មួយចំនួនទៀត ពេល​កំពុង​វេច​ខ្ចប់ កាលពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​លោក​ហ៊ឹម គឹម​សាន នាយ​ប៉ុស្តិ៏​ស្វាយប៉ាក បានឲ្យដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ដែល​បាន​ឃាត់ខ្លួន​នេះ​ទី​១-​ឈ្មោះ ង្វៀង ធី​ចាង ហៅ​ហ្កាយ ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ និង​ទី​២-​ឈ្មោះ ផាម វុំាង​គឿង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដ ទាំង​២​នាក់​មាន​ទី​លំ នៅ​កន្លែងកើតហេតុ​ខាងលើ និង​បាន​ដកហូត​សំភារៈ​មួយចំនួន​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣០​កញ្ចប់ (​ធំ​១០​កញ្ចប់​, តូច​ចំនួន​២០​កញ្ចប់​) និង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ពណ៌​ផ្កាឈូក​ចំនួន​១​គ្រាប់​, ជញ្ចីង​ថ្លឹង​ចំនួន​១,​ឧបករណ៍ប្រើប្រាស់​មួយចំនួន និង​ម៉ូតូ​មួយគ្រឿង​ម៉ាក Zoomer X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DE-6292​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ដោយសា​តែ​មាន​បញ្ជា​ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​អោយ​កម្លាំង​សមត្ថកិច្ច​ទាំង​១២​ខណ្ឌ ចុះ​ធ្វើ​ការបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង ញៀន​អោយ​ខាន​តែ​បាន ដើម្បី​ទប់ស្កាត់​នៅ​បទល្មើស​ក្នុង​មូលដ្ឋាន​។​

​ក្រោយពី​បាន​ទទួលបញ្ជា​នេះ​រួច​មក លោក​វរៈសេនីយ៍ ឯក ទៀង ច័ន្ទ​សារ អធិការ​ខណ្ឌ​បាន​បើក​ប្រតិបត្តិការ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ការបង្ក្រាប​ជនសង្ស័យ​ប្រុស​ស្រី ២​នាក់​នៅ​ចំណុច​បន្ទប់​ជួល ខាងលើ​តែម្តង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​និង​ថ្នាំញៀន​ ​ត្រូវ​សមត្ថកិច្ច​នគរបាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​បញ្ជូ​ទៅ​ស្នងការដ្ឋាន​នគរបា​ល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​កាន់​តុលាការ ចាត់ការ​តាម​និតិ​វិធី​៕​

 

VID-20170108-WA0093_40192 - Copy IMG-20170108-WA0090 - Copy VID-20170108-WA0093_28989 - Copy

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!