0

លោក ឆាយ ធី លាលែង​ពី​អង្គការ​អាដហុក​មកឈ​ឈ្មោះ​បេក្ខជន​ឃុំ​ប៉ាតេ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​

ខេត្ត​រតនគិរី ៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​រតនគិរី បាន​ធ្វើ​សន្និសីទកាសែត ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​រតនគិរី និង ឯកឧត្តម ណាប់ ប៊ុនហេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​រតនគិរី​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​លើកឡើង​ក្នុង​ឱកាស​នោះ​ថា លោក ឆាយ ធី មាន​អាយុ​៤៨​ឆ្នាំ បាន​បំរើ​ការងារ​នៅ​សមាគម​សិទ្ធិមនុស្ស អាដហុក ជិត​១០​ឆ្នាំ ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​បញ្ហាដីធ្លី  បញ្ហា​សិទ្ធិមនុស្ស និ​បញ្ហា​បណ្តឹង​ផ្សេងៗ​ទៀត​ត្រូវបាន​ប្រជាពលរដ្ឋ គោរព​ស្រលាញ់ បាន​ដាក់​ពាក្យសុំ​ចូលរួម​ជា សមាជិក​បក្ស​ប្រជាជន​កម្ពុជា​ពេញ​សិទ្ធ ចាប់ពី​ពេលនេះ​តទៅ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បញ្ជាក់ថា ក្នុងនាម​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សូម​ជូនពរ​លោក ឆាយ ធី ឲ្យទទួល​ជោកជ័យ ក្នុង​ក្របខណ្ឌ​ការងារ​។​

​លោក ឆាយ ធី បាន​បកស្រាយ​បំភ្លឺ ជុំវិញ​ការលាលែង​របស់​លោក ពី​សមាគម​អាដហុក មក​រួមរស់​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៖​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក​ទទួល​សម្លេង​ឆ្នោត​បាន​កៅអី​ ក្នុង​សភា ហើយ​មិន​ព្រម​ចូល​ធ្វើការ និយាយ​ភូតកុហក់ សន្យា​ខ្យល់ ក្និង​បក្ស​រញ៉េរញ៉ៃ មាន​រឿង​អាស្រូវ​ដោយ​ស្រី​ញី​ជាដើម​។​ដោយ​ឃើញ គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ល្អ​និង​ឃើញ​ដឹកនាំ​ផ្ទាល់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​មាន​ការអភិវឌ្ឍន៍​ប្រទេស​ពិតប្រាកដ បាន​ដោះស្រាយ​បញ្ហា​ធំៗ បញ្ចប់​សង្គ្រាម​ស៊ីវិល យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ  មិន​ប្រើ​កាំភ្លើង​និង​មាន​ចិត្ត​ធម៌​រំលែក​អំណាច​ជូន​ភាគី ធ្លាប់​ធ្វើ​សង្គ្រាម​តតាំង​គ្នា​ជាដើម​។​

​លោក ឆាយ ធី បន្តថា រូបលោក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​, ឯកឧត្ដម ប៊ូ ថង សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​, ឯកឧត្តម លី ធុជ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​, ឯកឧត្តម ម៉ួ​ង ប៉​យ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​រតនគិរី និង ឯកឧត្តម ថង សាវុន អនុប្រធាន​គណបក្ស ប្រជាជន​កម្ពុជា ខេត្ត​រតនគិរី​។​

​លោក​ឆាយ​ធី​ប្តេជ្ញាចិត្ត​ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត បម្រើ​ប្រជាពលរដ្ឋ​ឃុំ​ប៉ាតេ​និង​ឲ្យ​ពួគគាត់ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ដោយ​មាន​រូប​លោក​ឈ​ឈ្មោះ​ជា​បេក្ខជន​ទី​១​នៃ​គ​បក្ស​ប្រជាជន​កម្ពុជា ៕

 

IMG_20170108_084352 IMG-20170108-WA0068

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!