0

លោក​ឃួន​ភារុណ​មេបញ្ជាការសឹ​ករងទទួល​ទិ​សក្រុង​សំរោង​ស៊ីដាច់​ឈើ​គ្រញូង​៥១​ដុំ​

​ខេត្ត​ឧត្តរមានជ័យ​៖ លោក ឃួន ភារុណ មេបញ្ជាការ​សឹក​រង​ទទួល​ទិស​ក្រុង​សំរោង ចាប់​ឈើ​គ្រញូង​៥១​ដុំ ពី​ពលករ​រយ​:​ពេល​២​ថ្ងៃ​កន្លងមក​ស៊ីដាច់ មិន​ប្រគល់​អោយ​រដ្ឋបាល​ព្រៃឈើ​។​

​ការបង្ក្រាប​ឈើ​គ្រញូង​៥១​ដុំ ជា​កម្លាំង​លោក ឃួន ភារុណ ឈរជើង​នៅ​ចំណុច​បង្គោល​សីមា​លេខ​១១ ភូមិ​ដង​ទង សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ។ ឈើ​៤១​ដុំ​មុខកាត់​១ តឹក គុណ​១​តឹក ២ បណ្តោយ ៨ តឹក​ដល់​១​ម៉ែត្រ ចាប់​កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧​។​

​ពាក់ព័ន្ធ​ករណី​នេះ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៧ លោក ឃួន ភារុណ បាន​ឆ្លើយឆ្លង​អ្នកសារព័ត៌មាន​ថា ឈើ​៥១​ដុំ​ពិតជា​មាន​មុខ​១​តឹក​គុណ​១​តឹក​២ ប្រាកដ​មែន តើ​ចង់​ថត​ធ្វើ​អ្វី ហើយ​បើ​ចង់ដឹង​សូម​សួរ​ទៅ​លោក​គង់​ខ្នា មេគ​៦​គឺ​ដឹង​រឿង​ច្បាស់​។​

​លោក គង់ ខ្នា បានដឹង​ថា​រឿង​ទាំង​នេះ​គាត់​មិន​ដឹង​អ្វី​ទាំងអស់​។​

​អ្នកយក​ព័ត៌មាន​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​លោក តុ​ន ញៀន មេបញ្ជាការ​សឹក​រង​ខេត្ត​ឧត្តរមានជ័យ​ចូលគ្មាន​អ្នកលើក​។​

​លោក សៅ ប៊ុនរឹ​ទ្ឌ  ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ករណី​លោក ឃួន ភារុណ បង្ក្រាប​ឈើ​គ្រញូង​៥១​ដុំ មិនទាន់​មាន​ការប្រគល់​អោយ​ជំនាញ​ឡើយ ៕​

 

IMG-20170108-WA0002

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!