0

កម្លាំងចម្រុះ​ក្រុង​បាន​លុង​ធ្វើការ​បង្ក្រាប​រថយន្ត សាំ​យ៉ុង​១​គ្រឿង​ដឹក​ឈើប្រណិត​

​ខេត្ត​រតនគិរី​៖ កម្លាំងចម្រុះ​ក្រុង​បាន​លុង​ធ្វើការ​បង្ក្រាប​រថយន្ត សាំ​យ៉ុង​១​គ្រឿង​ដឹក​ឈើប្រណិត​ពី​ខេត្ត​ស្ទឹងត្រែង​ឆ្កងកាត់​ខេត្ត​រតនគិរី​ដើម្បី​បម្ត​ទៅ​ប្រទេស​វៀតណាម កាល​ម៉ោង​៥​រសៀល​ថ្ងៃ​ទី​៧​ខែ​មករា ឆ្នាំ​២០១៧ ចំណុច​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា​ក្រោម​ការ ដឹកនាំ​ដោយ​លោក​អ៊ុន ស៉ី​ដេត អភិបាលរង​ក្រុង​បាន​លុង សមត្ថកិច្ច​បាន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ្ត​ជាតិ​ផ្ទុះ​និង​សណ្តាប់ធ្នាប់​ធ្វើ​ការឃា​តើ​រថយន្ត ពេល​នោះ​រថយន្ត​ ​ម៉ាក​សាំ​យ៉ុង​ព​ណ៍ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE.8074​បាន​បន្ថែម​ល្បឿនរ​ត់ទៅ​លិច​ទៅ​កើត​ពេញ​ក្រុង​បាន​លុង​ធ្វើឲ្យ​ក្រុម​សមត្ថកិច្ច​មាន​ការស​ង្ស័​យ​ដេញតាម​ពីក្រោយ​រហូត​ដល់​ផ្លូវ​ទាល់​ចូល​ព្រៃ​ស្វាយចន្ទី​ម្ចាស់​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើកទ្វារ​ចុះ​រត់គេចខ្លួន​បាត់​តែ​ម្តង​។​សមត្ថកិច្ច​ឃាត់​រថយន្ត​រកឃើញ​ឈើ​និ​ធ្វើការ​វាស់វែង​នឹង​លទ្ធផល​សរុប​:៩៨៥​គីឡូក្រាម​ស្មើរ​នឹង​០,៧២៩​ម៉ែត្រគូប រួច​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​។​

 

IMG-20170108-WA0006 IMG-20170108-WA0003

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!