0

ឈ្មោះ​វ៉ៃ​មេ​ឈ្មួញ​រកស៊ី​ឈើប្រណិត​ដឹក​ចេញ​ទៅ​ប្រទេ​វៀតណា​ម​យ៉ាង​រលូន​ស​ម​ត្ថ​កិច្ច​ជា​ច្រើន​បិត​ភ្នែក​

​ខេត្ត​រតនគិរី ៖ ឈ្មោះ វ៉ៃ មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​ខុស​ច្បាប់​តាម​រថយន្ត​ជាច្រើន​គ្រឿង ដូចជារ​ថយ​ន្ត្ត​២,៥​តោន និង​រថយន្ត​ភ្លៅ​៥ បង្គាប់​ក្រោម​ដំឡូង​មី​ចេញ​ទៅ​ប្រទេ​វៀតណាម​យ៉ាង​រលូន ចំណែក​សមត្ថកិច្ច​ដើមទី និង​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាច្រើន​បិទ​ភ្នែក​ធ្វើ​មិន​ឃើញ មិនដឹងមិនឮ ។​

​ប្រភព​ពី​ឈ្មួញ​រកស៊ី​ឈើ​មួយ​ចំនួន​បានឲ្យដឹងថា នៅ​ថ្ងៃ​៧ ខែ​មករា ឆ្នាំ​២០១៧ សមត្ថកិច្ច​ច្រកទ្វា​ព្រំដែន​អូរយ៉ាដាវ​មិន​អនុញាត​ឲ្យ​ឈ្មួញ​រកស៊ី​ឈើ​ចេញ​ទេ ដោយ​ផ្អាក​តាំងពី​ថ្ងៃ​ទី​៦ មករា មកម្ល៉េះ ។ ចំពោះ​ឈ្មួ​ឈ្មោះ​វ៉ៃ​បាន​រកស៊ី​ហ៊ុន​គ្នា​ប្រហែល ៤ នាក់ ហើយ​មាន​រថយន្ត​ធំ​៣​គ្រឿង និង​ធន់​កូរ៉េ​២​គ្រឿង ហើយ​ឈ្មោះ វ៉ៃ មាន​ឈើ​ដឹក​ចេញ​រាល់ថ្ងៃ ដោយ​មិន​ទើស​សមត្ថកិច្ច​និង​អាជ្ញារ​ធរ​ស្រុក​និង​ខេត្ត​រតនគិរី​ឡើយ ។​

​ប្រភព​មួយចំនួន​ទៀត​បាន​លើកឡើង​ថា ឈ្មោះ វ៉ៃ បាន​រត់​ការជូន​សមត្ថកិច្ច​ក្នុង​១​ខែ​មិន​តិច​ជាង​៣​ម៉ឺន​ដុល្លា​ឡើយ ទើប​គេ​ដឹកជញ្ជូន​ឈើ​បាន​រាល់ថ្ងៃ​ហើយ​អ្នករកស៊ី​តូចតាច​គេ​ឲ្យ​ផ្អាក​គឺ​ផ្អាក​ហើយ​។​
​ក្នុង​ការដឹកជញ្ជូន​ឈើប្រណិត​របស់​ឈ្មោះ វ៉ៃ​ពី ស្រុក​វ៉ើ​សៃ ដល់​ព្រំដែន​វៀតណាម មិនឃើញ​ជំនាញ​មេព្រៃ​តាម​ស្រុក​ឃាត់ ឬ​ទប់ស្កាត់​ទេ​ជាពិសេស​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី បិត​ភ្នែក​ដេក​លក់​មិន​បង្ក្រាប​តែម្តង ៕​

 

received_139755916521476 VID_20170107_061737_11543

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!