0

បុរស​ម្នាក់​និង​ថ្នាំញៀន​២​ថង់​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ បង្ក្រាប​និង​ឃាត់ខ្លួន​

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​និង​ថ្នាំញៀន​២​ថង់​និង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត​ត្រូវ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវបង្ក្រាប​បាន​
​កាលពី​វេលា​ម៉ោង ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០១៧ ដែល​ស្ថិតនៅ​ចំណុច​ផ្ទះជួល ផ្លូវលំ ក្រុម​១ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា បុរស​សង្ស័យ​មាន​ឈ្មោះ គង់ ម៉ាប់  អាយុ ៣៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ក្រុម​១ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។​

​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន មួយកន្លែង ដែល​ស្ថិតនៅ​តាម​បណ្តោយ​មាត់​ទន្លេសាប ក្នុង​ក្រុម​១ ភូមិ​លូ ដោយ​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​បាន​ដកហូត​ថ្នាំញៀន ២​ថង់ និង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត​។​

​បុរស​សង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ពិតប្រាកដ​មែន ដោយ​រូប​ខ្លួន​បាន​លក់​ក្នុង​មួយថង់​តម្លៃ ២៥០០០​រៀល​ទៅ ៣៥០០០​រៀល ដោយ​បាន​លក់​ចំណេញ​ក្នុង​មួយថង់​តម្លៃ ៥០០០​រៀល​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង ត្រូវ​សមត្ថកិច្ច​នគរបាល​ខណ្ឌឬ​ស្សី​កែវ រៀបចំ កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

 

IMG-20170106-WA0019

IMG-20170106-WA0021

IMG-20170106-WA0022

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!