0

ពលករ​ខ្មែរ​ម្នាក់​ចំណោម​២៤​នាក់​ចូល​កាប់​ឈើ​គ្រញូង​ត្រូវ ទាហាន​ថៃ​ឃាត់ខ្លួន​

​ថៃ​- ខេត្ត​បន្ទាយមានជ័យ​៖​ពលករ ខ្មែរ​ម្នាក់​ចំណោម​២៤​នាក់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​សួនឩទ្យាន​ជាតិ ថៃ​ត្រូវ ទាហាន​ថៃ​ឃាត់ខ្លួន​
​ខណៈ​:​ដឹក​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ ។ នៅក្នុង​កិច្ចប្រតិបត្តិការ​នេះដែរ  បើ​តាម​ប្រភព​ព័ត៌មាន​ដែលព័​តិមាន​ទទួលបាន​
​គឺ​បាន​អោយដឹងថា  នៅពេល​រំលង​អាធ្រា​ត  ឈាន​ចូល​យប់  ថ្ងៃទី​៤  ខែ​មករា  ឆ្នាំ​២០១៧ លោក ស៊ុំ សាក់  ប្រធាន​អាជ្ញាធរ  គ្រប់គ្រង​ឧទ្យាន​ជាតិ ថាប់​ឡាន ទី​៣ ប្រចាំ​ខេត្ត​ណា​ក់​ខន រ៉ា​ច​សីមា  បាន​ដឹកនាំ​កំលាំង​ជំនាញ  ដោយ​មាន​ការសហការ​ជាមួយនឹង​កំលាំង​យោធា បាន​ធ្វើ​ការឡោមព័ទ្ធ​ព្រៃ​ឧទ្យាន  ដែល​នៅ​នឹង​ជាយ​ភូមិ​ឡាំ​ភឿក  ស្ថិតក្នុង​ភូមិ​១  ឃុំ​​ឡាំ​ភឿក  ស្រុក​ខន​បុរី  ខេត្ត​ណាក់ខ​នរ៉ា​ច​សីមា  ប្រទេស​ថៃ ជាប់​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ឧត្តរមានជ័យ​ប្រទេស​កម្ពុជា​។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះដែរ  កំលាំង​បាន​ប្រទះឃើញ​មនុស្ស​ប្រមាណ​ជាង​២០​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​ស្ពាយ  និង​ជញ្ជូន​ដុំ​ឈើ​គ្រញូង​ចេញពី​ព្រៃ ទើប​កំលាំង​បាន​សម្រុក​ឡោមព័ទ្ធ​ដើម្បី​ឃាត់ខ្លួន  ប៉ុន្តែ​ដោយសារ​តែ​យប់​ងងឹត​ផង​នោះ  ទើប​កំលាំង​
​ឃាត់ខ្លួន​បាន​តែ​ម្នាក់​ដែល​ជា​ជនជាតិ​ខ្មែរ​ឈ្មោះ ផេង ធួន  ភេទ​ប្រុស  អាយុ​២៥​ឆ្នាំ​រួម​ជាមួយនឹង​ឈើ​គ្រញូង​ដែល​បាន​កែច្នៃ​ជា​ដុំៗ​ហើយ​ស្រេច​ចំនួន ២៨​ដុំ  បើ​គិត​ជា​ទឹកប្រាក់​សរុប​ប្រហែល​ជាង​១ លាន​បាត ។​

​ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​រូប​នោះ​បាន​សារភាពថា  ខ្លួន​នឹង​បក្ខពួក​ចំនួន​២៤​នាក់ បាន​ចូលមក​ក្នុង​ទឹកដី​ថៃ តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​ស្រះកែវ  តាំងពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦ មកម្ល៉េះ  ហើយក៏​បាន​ចូល​មក​សំងំ​នៅក្នុង​ឧទ្យាន​ជាតិ​នេះ  រង់ចាំ​ឱកាសល្អ​ទើប​ចាប់ផ្តើម​កាត់ឈើ​ដើម្បី​នាំចេញ​ទៅ​អោយ​ឈ្មួញ  តែ​ក៏​ត្រូវ​ក្រុម​អង្គភាព​ជំនាញ​
​ឃាត់ខ្លួន​តែម្តង ។​

​បច្ចុប្បន្ន ជនសង្ស័យ​ម្នាក់​នេះ  ត្រូវបាន​កំលាំង​ជំនាញ​នាំយក​ទៅ​កាន់​ស្នាក់ការ  ដើម្បី​ធ្វើការ​សាកសួរ​បន្ត  និង​ស្រាវជ្រាវ​រក​អ្នក​ដែល​នៅ​ពីក្រោយ​ខ្នង  ដោយឡែក​ឈើ​គ្រញូង​ទាំងអស់ ក៏​ត្រូវបាន​បញ្ជូន​ទៅ​រក្សាទុក​នៅ​ទីតាំងមេ​ព្រៃ​ជា​បណ្តោះអាសន្ន  ដើម្បី​ចាត់ចែង​តាម​ផ្លូវច្បាប់ ៕​

 

IMG-20170105-WA0034

IMG-20170105-WA0035

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!