0

ប្រពល​រដ្ឋ​ជាច្រើន​រយ​នាក់​ធ្វើ​ការតវ៉ា​ទៅលើ​ទា​ហ៊ាន​ថៃ​មិន​អោយ​ចូល​លក់ទំនិញ​ខ្លួន​ដូច​សព្វដង​

បាត់ដំបង ៖ ប្រពល​រដ្ឋ​ជាច្រើន​រយ​នាក់​ធ្វើ​ការតវ៉ា​ទៅលើ​ទា​ហ៊ាន​ថៃ មិន​អោយ​ចូល​លក់ទំនិញ​ខ្លួន​ដូច​សព្វដង ដោយសារ​ភាគី​ថៃ​យក​លេស រៀបចំ​សណ្តាប់ធ្នាប់ នា​ព្រឹក​វេលា​ម៉ោង​៦​និង​២៥​នាទី​ថ្ងៃ​ទី​០៥​មករា​ឆ្នាំ​២០១៧​។

​ប្រជាពលរដ្ឋ​ដែល​ជា​អ​ជីករ​រាប់រយ​នាក់​បាន​នាំគ្នា​ផ្ទុះ​ការតវ៉ា នៅ​ស្ពាន​ច្រក​តំបន់ភ្នំ​ដី ហៅ​គីឡូ​១៣ ស្រុក​សំពី​លូន ខេត្ត​បាត់ដំបង ខណ​:​ដែល​ក្រុម​ទា​ហ៊​ន​ឈុតខ្មៅ​ថៃ​មាន​ការ​ទប់​ស្គាត់​ប្រជាពលរដ្ឋ​ខ្មែរ​មិន​អោយ​ធ្វើ​ការចូល​លក់ទំនិញ​ខ្លួន​ដូច​សព្វដង​។​

​ប្រភព​បាន​បន្តទៀតថា ការផ្ទុះ​ការតវ៉ា​នេះ​ដោយសារ​មានការ​ពន្យា​ពេល​វេលា​នៃ​ការលក់ដូរ ដោយ​ការលក់ដូរ​ត្រូវបាន​ចូល​លក់​ចាប់ពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច តែ​ត្រូវ​ទៅ​អោយ​ចូល​លក់​នូវវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ទៅវិញ ជាហេតុ​ធ្វើអោយ​ពេលវេលា​មាន​ការខើង​ទើប​ប្រជា​ពលរដ្ធ​ខ្មែ​យើង​មិន​ព្រម​។
​យ៉ាងណាក៏ដោយ រហូតមក​ទល់​នឹង​ពេលនេះ​ការតវ៉ា​នៅ​តែ​ពុំ​ទទួលបាន​ជា​លទ្ធផល នឹង​ការដោះស្រាយ​នៅឡើយ​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​ថៃ​បានឲ្យដឹង​ថា​ថ្នាកើដឹងនាំ​ថៃ​បានប្រកាស​រៀបចំ​សណ្តាប់​ធ្នា​ប់់​តាម​ព្រំជែន​ជាង​១​ឆ្នាំ​ហើយ​គឺ​មិន​អនុញាតិ​អោយ​អាជីវករ​ឬ​ពលករ​ខ្មែរ​ដេក​នៅក្នុង​ទឹកដី​ថៃ​តាម​បន្ទាត់​ព្រំដែន​ដូច​មុន​ទៀត រៀបចំ​សណ្តាបធ្នាប់​និង​សំអាត​បរិស្ថាន​។​

​ចំពោះ​បញ្ហា​ខាងលើ សមត្ថកិច្ច​ខ្មែរ​និង​ភាគី​ថៃ​កំពុង​ច​ច​ចារ​គ្នា​រក​ពេលវេលា​ឲ្យ​ខ្មែ​រឆាប់​ចូល​លក់ដូរ​វិញ​បាន​ឆាប់ៗ ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​តទៅទៀត ៕​

 

IMG-20170105-WA0017 IMG-20170105-WA0019 IMG-20170105-WA0014

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!