0

បុរស​ម្នាក់​បើក​ម៉ូតូ​អស់​សាំង​បណ្តើរ​ឆ្លងថ្នល់​រថយន្ត​មក​ពី​ក្រោយ​បុក​ស្លាប់​

ខេត្ត​បន្ទាយមានជ័យ ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​មូតូ​មួយ​គ្រឿង​បើក​អស់សាំង​នៅ​កណ្តាលផ្លូវ​បណ្តើរ ទៅ​ចាក់​សាំង​ត្រូវ​រថយន្ត​បើក​មក​ពី​ក្រោយ​បុក​ស្លាប់​ក្រោយ ពី​កើត​ហេ​ត​រួចរ​យន្ត​ជិះ​គេចខ្លួន​បាត់​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​5 ស្ថិតក្នុង​ភូមិ​ម៉ក់​ហ៊ឺ​ន ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ។​

​លោក​វរៈសេនីយ៍ត្រី ជា ពិសី មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​អូរជ្រៅ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​នោះ​គេ​បាន​ឃើញ​រថយន្ត​មិន​ស្គាល់​ម៉ាក បាន​បើក​យ៉ាង​លឿន​សំ​ទៅ​ក្រុង​ប៉ោយប៉ែត​លុះ​បើក​មកដល់​ចំណុច​កើតហេតុ​នោះ​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​នឹង​ម៉ូតូ​ម៉ាក​ទ្រី​ម​សង់ C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​2012 ពាក់​ស្លាក​លេខ បាត់ដំបង 1M.6285 ធ្វើដំណើរ​ពី​លិច​ទៅ​កើត​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាម​មួយ​រំពេច ។​

​លោក ជា ពិសី បាន​បញ្ជាក់ទៀតថា ជនរងគ្រោះ​មានឈ្មោះ ថា សា​រឿង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ផ្សារកណ្តាល សង្កា​ត​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។

​លោក​ជា​ពិសី​បាន​បញ្ជាក់ទៀតថា សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោយពី​កើត​ហេ​ត​រួច ចំណែក​ម៉ូតូ​សមិត្ថកិច្ច​បាន​ប្រគល់ជូន​ក្រុម​គ្រួសារ​វិញ​រីឯ​រថយន្ត​សមិត្ថកិច្ច​កំពង់​ស្វែងរក​ចាប់ម​កដាក់​ទោស​ទៅ​តាម​ផ្លូវច្បាប់​ហើយ ៕

 

IMG-20170104-WA0007

IMG-20170104-WA0006

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!